តារាបង្ហាញម៉ូតលុយចាយមិនអស់ Bella Hadid ទម្លាយថា ពេលខ្លះ ក្នុងពោះមានតែទឹកក៏មានដែរ ព្រោះតែ...

តារាបង្ហាញម៉ូតលុយចាយមិនអស់ Bella Hadid ទម្លាយថា ពេលខ្លះ ក្នុងពោះមានតែទឹកក៏មានដែរ ព្រោះតែ...


បរទេស៖ អ្នកណាមិនស្គាល់ Bella Hadid ដែលជាបងប្អូន ជាមួយនឹង Gigi Hadid ដែលអ្នកទាំងពីរ ជាតារាបង្ហាញម៉ូតដ៏ល្បី លំដាប់អន្តរជាតិ ហើយជាពិសេស សូម្បីតែ ក្របទស្សនាវដ្តីភាគច្រើន ក៏តែងតែលេចមុខនាង​ ស្ទើរតែគ្រប់លេខផងដែរ។
ប៉ុន្តែរឿងមួយ ដែលអ្នកមិនដែលដឹងពីនាងគឺ នាងនៅតែតមចំណីអាហារខ្លាំងក្លា ខុសពីតារាដទៃ ដែលពេលខ្លះ នាងផឹកតែទឹកប៉ុណ្ណោះ បើទោះបីជាពេលនេះ ទម្ងន់របស់នាង ត្រូវខ្នាតក៏ដោយ ហើយក៏មានមនុស្សមិនតិចដែរ ដែលនិយាយថា នាងពិតជាស្គមជ្រុលណាស់ ល្មមបន្ថែមនូវទម្ងន់ខ្លួនខ្លះទៅ។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏ធ្លាប់និយាយប្រាប់ទស្សនាវដ្តីមួយផងដែរ ជីវិតរបស់នាង គេមើលមកដូចជាស្រួលណាស់ តែតាមការពិត នាងព្យាយាមថែទាំ សុខភាព សម្រស់ រូបរាងជាប់ជាប្រចាំ ហើយជួនកាល អ្វីដែលនាងឃ្លាន នាងស្ទើរតែមិនអាចញ៉ាំបាន ដូចជាគេឯងទេ។ ជាពិសេស ក្បាលពោះរបស់នាង ពេលខ្លះ មានតែជាតិទឹកតែប៉ុណ្ណោះ តែដោយសារតែនាងស្រលាញ់ផ្នែកបង្ហាញម៉ូតនេះ ក៏ធ្វើឲ្យនាងសម្រេចចិត្តថា នាងនឹងធ្វើគ្រប់យ៉ាងដើម្បីវា ព្រោះផ្នែកនេះ ត្រូវការតែតារាណាដែលមានរាងស្គមៗតែប៉ុណ្ណោះ៕





Post a comment

0 Comments