ហេតុតែជាគូ! លោកតាវ័យ១០៣ឆ្នាំ រៀបការជាមួយនារីវ័យ២៧ឆ្នាំ និងកំពុងមានកូនរួមគ្នាទៀតផង...

ហេតុតែជាគូ! លោកតាវ័យ១០៣ឆ្នាំ រៀបការជាមួយនារីវ័យ២៧ឆ្នាំ និងកំពុងមានកូនរួមគ្នាទៀតផង...


ឥណ្ឌូនេស៊ី៖ ថ្មីៗនេះ លោកតាម្នាក់វ័យ១០៣ឆ្នាំ មិនបញ្ចេញឈ្មោះ មកពីខេត្ត South Sulawsi នៃប្រទេសឥណ្ឌូនេស៊ី បានបង្កើតចំណងអាពាហ៍ពិពាហ៍ជាមួយនឹងនារីម្នាក់វ័យ២៧ឆ្នាំ។

យោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា លោកតា មានភាពស្និទ្ធស្នាលជាមួយនឹងគ្រួសារនារីវ័យក្មេងជាយូរណាស់មកហើយ តាំងពីនាងនៅតូចម៉្លេះ ហើយគ្រួសាររបស់នាង តែងតែអញ្ជើញលោកតា ចូលរួមពិធីជប់លៀងជួបជុំគ្នាមិនដែលខកខានម្ដងណាឡើយ។ យ៉ាងណាមិញ លោកតាមានឱកាសចូលទៅក្បែរនារីវ័យក្មេង ខណៈពេលដែលនាង កំពុងបែកបាក់ស្នេហាជាមួយនឹងមិត្តប្រុស ដែលលួចមានស្រីផ្សេងចោលនាង ហើយការលួងលោមពីលោកតា បានប្រែក្លាយទៅជាភាពស្និទ្ធស្នាលយ៉ាងសុីជម្រៅ។

នារីវ័យក្មេងរូបនេះ ក៏ធ្លាប់រៀបការម្ដងរួចមកហើយដែរ ហើយនាងក៏ត្រូវអតីតស្វាមីវាយធ្វើបាបឥតល្ហែរ រហូតដល់ទ្រាំលែងបាន នាងក៏សម្រេចចិត្តលែងលះ។

ទោះជាយ៉ាងណាក្ដី បច្ចុប្បន្ននេះ លោកតា និងប្រពន្ធវ័យក្មេងរបស់គាត់ រស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ ហើយក៏កំពុងពរពោះកូនជាមួយគ្នាទៀតផង ដែលធ្វើឲ្យប្រជាជនក្នុងប្រទេសឥណ្ឌូនេស៊ីភ្ញាក់ផ្អើលជាខ្លាំងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖


Post a comment

0 Comments