វីដេអូ
ភ្លៀងធ្លាក់ជន់លិចច្រើនពេក! ប្រជាជននៅប្រទេសមួយ បននាំគ្នាជិះម៉ូតូទឹកបង្ហោះពេញផ្លូវ រំសាយអារម្មណ៍ (មានវីដេអូ)
អៀរឡង់៖ ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងនូវការភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានថតបង្ហោះនូវសកម្មភាព បុរសបីនាក់ ជិះម៉ូតូទឹក បន្ទាប់ពីមានភ្លៀងធ្លាក់ជន់លិចផ្លូវនៅទីប្រជុំជន Tipperary ប្រទេសអៀរឡង់។
យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា បុរសមួយក្រុមដែលមានគ្នាចំនួន៣នាក់ បានជិះម៉ូតូទឹកមកពីចម្ងាយបន្ដបន្ទាប់គ្នា ក្នុងល្បឿនលឿនគួរសម ហើយបង្ហោះឡើងពីលើផ្ទៃទឹក ខ្ទៀតទឹកខ្ចាយពេញផ្លូវ។
ជុំវិញវីដេអូខាងលើនេះ មានអ្នកចុចចូលទស្សនារហូតដល់ទៅ២សែនជាង ដងឯណោះ ត្រឹមតែរយៈពេលមិនដល់មួយថ្ងៃប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា ព្យុះ Gorge បានបោកបក់ បណ្ដាលឲ្យជន់លិចតាមបណ្ដាតំបន់មួយចំនួននៅចក្រភពអង់គ្លេស និងអៀរឡង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
An Irish solution to an Irish problem!!!.....As you do 🤦🏻♂️🤣👏🏼 pic.twitter.com/nVgOZFZbrf— Tomás Ó Sé (@tomas5ky) March 1, 2020
Post a comment
0 Comments