រំភើបណាស់! ​អ្នកជំងឺ​កូរ៉ូណា ២,៨៣៧ នាក់បានទទួលការព្យាបាលជាសះស្បើយ​​​​​ ​ហើយ​ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ

រំភើបណាស់! ​អ្នកជំងឺ​កូរ៉ូណា ២,៨៣៧ នាក់បានទទួលការព្យាបាលជាសះស្បើយ​​​​​ ​ហើយ​ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ


ប៉េកាំង៖ ​មន្ត្រីសុខាភិបាលចិនបាននិយាយនៅថ្ងៃចន្ទនេះថា អ្នកជំងឺសរុប ៤៤,៤៦២ នាក់ ដែលបានឆ្លងវីរុស​កូរ៉ូណា ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានទទួលការព្យាបាលជាសះស្បើយកាល​ពីថ្ងៃ​អាទិត្យកន្លងទៅ។ នេះបើ​យោងតាមគេហទំព័រសារព័ត៌មាន xinhuanet ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី ០២ ខែ មីនា ឆ្នាំ២០២០។
បើ​យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខភាពជាតិក្នុងប្រទេសចិនស្តីពីតួលេខនៃអ្នកជំងឺ​កូរ៉ូណាថ្មី​បានឱ្យដឹងថា​កាលថ្ងៃអាទិត្យម្សិលមិញនេះមានមនុស្សរហូតដល់​២,៨៣៧ នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយបានទទួលការព្យាបាលជាសះស្បើយ។

គួរជម្រាបផងដែរថា បើគិតពីតួលេខនៃចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅទូទាំងខេត្តនិងតំបន់ចំនួន ៣១ របស់ប្រទេសចិននៅ​ថ្ងៃចន្ទនេះ គឺបានកើនឡើងដល់ ២,​៩១២ នាក់​ ហើយក្នុងនោះដែរ ករណីអ្នកឆ្លងវីរុស​ដ៏កាចសាហាវនេះបានឡើងដល់ ៨០,០២៦ នាក់ហើយ ៕





Post a comment

0 Comments