អ្នកណាទៅដឹងថាចឹងនោះ ព្រោះស្មានតែតុក្កតាជ័រ! នារីរូបនេះ កំពុងពង្វក់អារម្មណ៍ប្រុសៗ ពេញបណ្ដាញសង្គម...

អ្នកណាទៅដឹងថាចឹងនោះ ព្រោះស្មានតែតុក្កតាជ័រ! នារីរូបនេះ កំពុងពង្វក់អារម្មណ៍ប្រុសៗ ពេញបណ្ដាញសង្គម...


បរទេស៖ សម្រស់ គឺជាផ្នែកមួយ ដ៏សំខាន់សំរាប់ មនុស្សគ្រប់រូប មិនថាក្មេងចាស់​ ប្រុសស្រី ជាពិសេសគឺ យុវវ័យជំទង់តែម្តង តែងតែគិតពី រឿងសម្រស់ មុខមាត់ជាចំបង ​ដោយសារតែភាពស្រស់ស្អាតគឺ ទាមទារការថែរក្សា និងបំប៉នច្រើនណាស់ដូចជា ការលាបឡេ ឬប្រើប្រាស់ផលិតផលផេ្សងៗ ដែលជំនួយដល់ស្បែក និងសម្រស់ទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ គឺត្រូវជៀសវាងអាហារ ដែលសម្បូរជាតិខ្លាញ់និង គ្រឿងស្រវឺងជាដើម។

ជាការពិតណាស់ ផ្ទៃមុខ គឺជាកន្លែងមួយ ដែលទាក់ទាញចំណាប់អារម្មណ៍ អ្នកដ៏ទៃមុនគេបង្អស់ ដូច្នេះភាពលេចធ្លោគឺវា ស្ថិតនៅលើផ្ទៃមុនផងដែរ។ មុខស ស្អាតគ្មានមុន មិនប្រាកដថាគ្រប់គ្រាន់ឡើយ ដោយសម័យនេះ យុវវ័យនិយមមុខV ច្រមុះស្រួច ដែលជាភាពទាន់សម័យ របស់មនុស្សសម័យថ្មី។

ជាក់ស្តែង ថ្ងៃនេះ Khmerload សូមបង្វែរអារម្មណ៍បងប្អូន មកទស្សនាសម្រស់របស់ តារាម្នាក់ ដែលមានភាពលេចធ្លោក្នុងបណ្តាញសង្គម Instagram ដែលមានឈ្មោះថា Aru Rinh ដោយទទួលបាន ការគាំទ្រក្រៃលែងពីសំណាក់មហាជន ទូទាំងសកលលោក ដោយសម្រស់របស់នាង មើលទៅដូចជាតុក្កាតាជ័រ ជាមួយនឹងសាច់មុខម៉ត់ខៃ ច្រមុះស្រួចតូច ភ្នែកធំៗ ដែលធ្វើឲ្យប្រុសៗ មានភាពជ្រួលជ្រើម មិនតិចនោះទេ។

គួរបញ្ជាក់ថា គណនី Instagramរបស់ Aru Rinh គឺទទួលបានការគាំទ្រ ច្រើនលើសលប់ ដោយមានអ្នក Follow រហូតទៅដល់ ៤៣៦K ឯណោះ៕

សូមទស្សនា ស្រីស្អាត Aru Rinh ទាំងអស់គ្នា៖









Post a comment

0 Comments