ព្រោះតែកូរ៉េណា! ក្រុមបាតុករជាច្រើននាក់ បានស្វាគមន៍អ្នកដំណើររបស់នាវាទេសចរណ៍មួយគ្រឿង ដោយគប់ដុំថ្ម នៅពេលនាវារៀបនឹងចូលចត

ព្រោះតែកូរ៉េណា! ក្រុមបាតុករជាច្រើននាក់ បានស្វាគមន៍អ្នកដំណើររបស់នាវាទេសចរណ៍មួយគ្រឿង ដោយគប់ដុំថ្ម នៅពេលនាវារៀបនឹងចូលចត


បារាំង៖ នាវាទេសចរណ៍ Sun Princess ដែលដឹកអ្នកដំណើរចំនួន២០០០នាក់ ត្រូវបានក្រុមបាតុករមួយក្រុមស្វាគមន៍ដោយការគប់ដុំថ្ម និងប្រើសំឡេងខ្លាំងៗស្រែកដាក់ក្រុមនាវិក នៅពេលនាវាកំពុងព្យាយាមចូលចតនៅកោះ Reunion។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ដោយក្រុមបាតុករជាង៣០នាក់ មកពីសារធាណរដ្ឋបារាំងខាងកើត Madagascar បានប្រមូលផ្ដុំគ្នាធ្វើការប្រឆាំងតវ៉ា ហាមឃាត់មិនឲ្យនាវាទេសចរណ៍ដ៏ធំមួយគ្រឿងចូលចតឡើយ ដោយសារនាវានោះបានចូលចតនៅប្រទេសថៃកាលពីដើមខែកុម្ភៈកន្លងទៅ។ ហើយក្រុមបាតុករ ក៏បានបដិសេធយ៉ាងដាច់អង្ហាការផងដែរ ចំពោះអ្នកដំណើរភាគច្រើនដែលមកពីប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ លើសពីនេះពួកគេថែមទាំងបានគប់ដប និងដុំថ្មទៅលើកងសន្ដិសុខដែលព្យាយាមទប់ស្កាត់ការតវ៉ាមួយនេះទៀតផង។

យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានអះអាងថា ក្រុមបាតុករបានដុតធុងសំរាម និងបិទផ្លូវ មុនពេលដែលប៉ូលិសប្រដាប់ដោយអាវុធ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបញ្ឈប់ពួកគេ។

ទន្ទឹមហ្នឹងនេះដែរ គូស្វាមីភរិយាមួយគូបានប្រាប់សារព័ត៌មាន NZHerald ថា អ្នកនៅលើនាវាទាំងអស់ មិនទាន់មានករណីណាមួយបញ្ជាក់ពីរោគឆ្លងនោះទេ ហើយពួកគេពិតជាមានការខឹងសម្បារជាខ្លាំង ចំពោះទង្វើដ៏អសីលធម៌របស់ក្រុមបាតុករ។

គួរឲ្យដឹងដែរថា នាវាកម្សាន្ដដែលស៊ីថ្លៃ១០,០០០ដុល្លារ សម្រាប់មនុស្សម្នាក់ មួយគ្រឿងនេះ ក៏ធ្លាប់ត្រូវបានប្រទេស Madagascar បដិសេធមិនឲ្យចូលចតដោយសារមូលហេតុដូចគ្នានេះ កាលពីថ្ងៃទី១៣ ខែកុម្ភៈផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖



Post a comment

0 Comments