Gubgib ពោះកាន់តែធំ លេងខ្លួនបែប Cute Cute ក្រមុំៗសុំចាញ់ សាកសមជាម្នាក់ៗសម័យថ្មីមែន...

Gubgib ពោះកាន់តែធំ លេងខ្លួនបែប Cute Cute ក្រមុំៗសុំចាញ់ សាកសមជាម្នាក់ៗសម័យថ្មីមែន...


ថៃ៖ តារាស្រី ជនជាតិថៃ នាង Gubgib ជាតារាសម្ដែង ដ៏មានប្រជាប្រិយភាពមួយរូប ដែលត្រូវបានហ្វេនៗគ្រប់គ្នាស្គាល់តាមរយៈ រឿងភាគល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជា មួយរយៈចុងក្រោយមកនេះ នាងមិនសូវបានចូលប្រឡូកនៅ ក្នុងវិស័យសិល្បៈក៏ដោយ តែនៅតែទទួលបាន នូវការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់ទស្សនិកជន ក៏ដូចជាហ្វេនៗ របស់នាងជានិច្ច។

យ៉ាងណាមិញ តារាស្រីរូបនេះ ត្រូវបានមហាជនជាច្រើន មើលឃើញថា តាំងពីរៀបការ មានកូនមួយរួចមក នាងហាក់ឡើងកូដយ៉ាងខ្លាំង ជាពិសេស រូបសម្រស់ផ្ទាល់តែម្ដង ដែលកាន់តែមាន ភាពស្រស់ស្អាតខ្លាំងឡើងជាលំដាប់។

មិនត្រឹមតែប៉ុណ្ណោះ ខណៈពេលដែល តារាស្រីរូបនេះ កំពុងតែពរពោះ កូនទីពីររបស់ខ្លួន នាងតែងតែ មានការតុបតែងខ្លួនយ៉ាងទាន់សម័យ និងទាក់ទាញជាទីបំផុត។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហាញរូបភាពមួយចំនួន នៅលើបណ្ដាញសង្គម Instagram ដែលធ្វើឲ្យហ្វេនៗជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះនេះ ជារូបភាពដែលនាង មានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ឈរបង្ហាញស្នាមញញឹម ដ៏ផ្អែមល្ហែម។

លើសពីនេះទៅទៀត បានធ្វើឲ្យអ្នកគាំទ្រ បានចូលមកសរសើរពី សម្រស់របស់អ្នកម្ដាយរូបនេះ បើទោះបីជានាងកំពុងតែពរពោះក៏ពិតមែន តែសម្រស់វិញគឺ កាន់តែស្រស់ស្អាត និង ក្មេងជាងវ័យ ដែលអាចឲ្យក្រមុំភាគច្រើន សុំខ្មាស់ នឹងសម្រស់ របស់នាងផងដែរ៕ ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖






Post a comment

0 Comments