តារា និងកំសាន្ត
ចៃដន្យឬមានរឿងអ្វីផ្សេង? បានជា Idol ល្បីៗទាំងនេះ ស្រាប់តែពាក់អាវដូចគ្នា!
កូរ៉េខាងត្បូង ៖ បច្ចុប្បន្ននេះ ក្រុមចម្រៀង BTS និង BlackPink ត្រូវបានគេចាត់ទុក ជាក្រុមចម្រៀងបុរសស្រី ល្បីលំដាប់ជួរមុខ ដែលកំពុងតែមានប្រជាប្រិយភាពបំផុត ក្នុងវិស័យ Kpop នាពេលបច្ចុប្បន្ន។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ពួកគេសុទ្ធសឹងតែជា អ្នកនិយមចូលចិត្តស្លៀកសម្លៀកបំពាក់ប៊្រេនៗ ប្លែកៗ និងទាន់សម័យដូចគ្នា។ ដូច្នេះហើយ ទើបហ្វេនៗសង្កេតឃើញថា មានឈុតសម្លៀកបំពាក់ខ្លះ ពួកគេទិញមកពាក់ ចំម៉ូតដូចគ្នាតែម្ដង។
ជាក់ស្តែង ថ្មីៗនេះផងដែរ ក៏មានអ្នកគាំទ្រជាច្រើន បានកត់សម្គាល់ឃើញថា ឈុតមួយចំនួនដែលពួកគេចៃដន្យស្លៀកដូចគ្នា មើលទៅសុទ្ធសឹងតែមានភាពសាកសម នឹងពួកគេយ៉ាងខ្លាំង។
ទោះបីជាភាពទាក់ទាញផ្ទាល់ខ្លួន របស់មនុស្សនិងមនុស្សប្រុស មានលក្ខណៈផ្សេងគ្នា ប៉ុន្តែគ្មានអ្នកណាអាចប្រកែកបានទេ ពួកគេពិតជាមានភាពស្រស់សង្ហាខ្លាំងណាស់ ពេលពាក់ឈុតទាំងនេះ៕
ចង់ដឹងថា តើសមាជិកក្រុម BlackPink និង BTS មានភាពស្រស់ស្អាត និងស្រស់សង្ហាយ៉ាងណា ពេលពាក់ឈុតដូចគ្នា?
តោះមកទស្សនារូបភាពខាងក្រោម ៖
Post a comment
0 Comments