មូលហេតុចឹងសោះ! Vinicius បានអបអរគ្រាប់បាល់យកស្តាយដូច Ronaldo យប់មិញ ក្រោយស៊ុតចូល Barca គឺដោយសារ…

មូលហេតុចឹងសោះ! Vinicius បានអបអរគ្រាប់បាល់យកស្តាយដូច Ronaldo យប់មិញ ក្រោយស៊ុតចូល Barca គឺដោយសារ…


អេស្ប៉ាញ៖ ក្នុងជំនួប El Clasico កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ ក្រុមអធិរាជស Real Madrid បានផ្ដួលក្រុមអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល២ទល់នឹង០ នៅកីឡដ្ឋាន Santiago Bernabeu ក្រោមក្រសែភ្នែកអ្នកគាំទ្រ ៧៨,៣៥៧នាក់។
២គ្រាប់របស់លោក Zidane រកបានដោយខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Vinicius Junior និងខ្សែប្រយុទ្ធ Mariano Dias។ អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងការប្រកួតកាលពីម្សិលមិញនោះ ក្រោយពេល Vinicius គាត់ស៊ុតបញ្ចូលទី គាត់បានអបអរគ្រាប់បាល់ ដោយធ្វើត្រាប់តាមអតីតម្ចាស់អាវលេខ៧របស់ Real Madrid កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo។
ឆ្លើយតបទៅនឹងការអបអរខាងលើ Vinicius បាននិយាយយ៉ាងដូច្នេះថា៖

នៅពេលបញ្ចប់តង់ទី១ គាត់ (Cristiano Ronaldo) បានចូលមកបន្ទប់ផ្លាស់សម្លៀកបំពាក់ ដើម្បីលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់ពួកយើង។ ហេតុនេះហើយទើបខ្ញុំអបអរតាមគាត់តែម្ដងទៅ។ គាត់ជាបុគ្គលជោគជ័យទាំងលើទីលាននិងក្រៅទីលាន។

គួរឲ្យដឹងដែរថា ជ័យជម្នះកាលពីយប់មិញ បានជួយ Real Madrid ត្រឡប់ទៅគ្រងកំពូលតារាង La Liga សប្ដាហ៍ទី២៦ វិញ ដោយមានគម្លាតតែ១ពិន្ទុប៉ុណ្ណោះពីក្រុមលេខ២ Barcelona ដែលមាន៥៥ពិន្ទុក្នុងដៃ៕


Post a comment

0 Comments